ឪពុកប្រាថ្នាឱ្យកូនបានចូលដល់សេចក្តីល្អ ១០ ការនេះ
២ កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន
៣ កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ
៤ កូនត្រូវជាមនុស្សប្រដៅងាយ
៥ កូវត្រូវចេះជួយកិច្ចការអ្នកដទៃ ៦ កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស
៧ កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់ ៨ កូនត្រូវសន្តោសចំពោះបច្ច័យ៤
៩ កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួន ១០ កូនត្រូវដឹងសេចក្តីពិតរបស់ជីវិត
៧ កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់ ៨ កូនត្រូវសន្តោសចំពោះបច្ច័យ៤
៩ កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួន ១០ កូនត្រូវដឹងសេចក្តីពិតរបស់ជីវិត
គឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាទក្នុង
ជីវិត និងត្រូវរកផ្លូវឱ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អ ។
មនុស្សគ្រប់រូបដែលកើតមកក្នុងលោក រមែងមានការទាក់ទងគ្នាដោយពាក្យនិយាយពាក្យ
និយាយមានអំណាចដ៏ក្រៃលែង កូនត្រូវយល់ដូចតទៅ
និយាយមានអំណាចដ៏ក្រៃលែង កូនត្រូវយល់ដូចតទៅ
១ ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ ឱ្យក្លាយមកជាហេតុល្អបាន។
២ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឱ្យភ្លេចទុក្ខបាន ។
៣ ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិល ឱ្យមកជាអ្នកមានព្យាយាយបាន។
៤ ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ ឱ្យមកជាមនុស្សឆ្លាតបាន។
៥ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុង មានកង្វល់ ឱ្យជាមនុស្សស្ងប់បាន។
៦ ពាក្យនិយាយអាចដូរផ្លាស់មនុស្សចចេសរឹងរូស ឱ្យត្រឡប់មកជាមនុស្ស
ប្រដៅងាយបាន។
ប្រដៅងាយបាន។
៧ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិ ឱ្យមានសតិវិញបាន ។
៨ ពាក្យនិយាយអាចដូរផ្លាស់មនុស្សឈ្លោះគ្នា ទៅជាល្អនឹងគ្នាបាន ។
ចំពោះពាក្យនិយាយនេះ រមែងមានអំណាចដូចគ្នាដែរ គឺអាចនិយាយឱ្យមនុស្សខូច
ប្រយោជន៍ និយាយទម្លាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃ បានគ្រប់យ៉ាងដូច្នេះកូន
ត្រូវបដិបត្តិក្នុងការនិយាយឱ្យបានហ្មត់ចត់ កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ ៥ យ៉ាង
ប្រយោជន៍ និយាយទម្លាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃ បានគ្រប់យ៉ាងដូច្នេះកូន
ត្រូវបដិបត្តិក្នុងការនិយាយឱ្យបានហ្មត់ចត់ កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ ៥ យ៉ាង
១ និយាយពាក្យពិត មិននិយាយឡេះឡោះ
២ និយាយពាក្យពីរោះ មិននិយាយញុះញង់
៣ និយាយត្រឹមត្រូវតាមកាលោៈទេសៈ
៤ និយាយឱ្យបានប្រយោជន៍ដល់អ្នកស្តាប់
៥ និយាយដោយចិត្តមេត្តា ប្រាថ្នាឱ្យអ្នកដទៃបាននូវសេចក្តីសុខ
ឬនិយាយដោយចិត្តសប្បុរសសោ្មះត្រង់មិននិយាយបៀបព្រូសពិសដាក់អ្នកដទៃឡើយ។
0 comments:
Post a Comment