ការអធិប្បាយនៃទានដោយព្រះមហាភិក្ខុនារទះ
ដែលផ្អែកលើអដ្ឋកថានៃគម្ពីរចរិយាបិដក បរិយាថា ព្រះពោធិសត្វ លោកតែងឱ្យវត្ថុ ១០
ប្រការគឺ
១ . អន្នទាន =
គឺឱ្យបាយឬភោជនាហារដល់ស្មូមទាំងឡាយដោយសេចក្តីត្រិះរិះរបស់ព្រះអង្គថា
អាត្មាអញនឹងញុំាងសម្បិត្ត ៥ យ៉ាង គឺ អាយុវែង១ ពណ៌សម្បុរល្អចាំនៅ១
សេចក្តីសុខកាយសប្បាយចិត្ត១ កម្លាំងកាយ១ ប្រាជ្ញាស្មារតី១
និងសម្បត្តិដ៏ប្រសើរគឺលោកុត្តរផល ដែលបុគ្គលគប្បីត្រេកអរ
ឱ្យសម្រេចដល់សត្វលោកទាំងពួង ដោយផលនៃទាន ដែលអាត្មាអញបានឱ្យទាននេះ ។
២. បានទាន = គឺឱ្យទឹកក្តៅ
ឬទឹកត្រជាក់ដល់អ្នកសូមទាំងឡាយដើម្បីរំងាប់បំបាត់នូវសេចក្តីឃ្លាន
គឺកាមកិលេសនៃសត្វទាំងឡាយ។
៣. វត្ថុទាន = គឺឱ្យសម្ពត់សម្រាប់ស្លៀកដណ្តប់ដល់យាចកទាំងឡាយ
ដើម្បីរក្សានូវពណ៌សម្បុរឱ្យល្អ ដូចជាពណ៌នៃមាសផង ដើម្បីអភិបាលនូវសេចក្តីខ្មាសបាន
និងសេចក្តីតក់ស្លុតចំពោះបាប និងគ្រឿងប្រដាប់សម្រាប់ស្លៀកពាក់នៃសត្វទាំងឡាយផង ។
៤ . យានទាន = គឺឱ្យគ្រឿងជិះគ្រឿងសែង ឬ ឱ្យស្ពានដល់បដិគ្គាហកៈ
ទាំងឡាយ ដើម្បីសម្រេចនូវឥទ្ធិឫទ្ធិផង
ដើម្បីសម្រួលឱ្យបាននូវសេចក្តីសុខក្នុងព្រះនិព្វានផង ។
៥. គន្ធទាន = គឺឱ្យគ្រឿងក្រអូបជាទាន ដើម្បីសម្រេចកេរ្តិ៍ឈ្មោះ
ក្រអូបអំពីសីលគុណ ។
៦. មាលាវិលេបនទាន = គឺឱ្យផ្កាកម្រងនិងគ្រឿងងូត គ្រឿងលុបលាបផ្សេងៗ ជាទាន
ដើម្បីសម្រេចនូវសុន្ទររាសីនៃព្រះពុទ្ធគុណ ។
៧. អាសនទាន = គឺឱ្យស្ថានសម្រាប់អង្គុយជាទាន
ដើម្បីសម្រេចនូវពោធិមណ្ឌាសនៈ គឺញាណដ៏ផូរផង់ជាទីត្រាស់ដឹង ឈ្មោះថា ពោធិ ។
៨ . សេយ្យាទាន = គឺឱ្យនូវទីស្ថានសម្រាប់ដេកជាទាន ដើម្បីសម្រេចសម្រាន្តនូវទីស្ថានក្រឡាព្រះបន្ទំឈ្មោះថា
តថាគតសេយ្យាសនៈ ។
៩. អាវាសថទាន = គឺឱ្យលំនៅជាទាន
ដើម្បីសម្រេចនូវតេជានុភាពនៃខ្លួនព្រះអង្គឱ្យបានជាទីពឹងទីជ្រកនៃសត្វលោក ។
១០. បទីបេយ្យាទាន =
គឺឱ្យនូវគ្រឿងសម្រាប់បំភ្លឺមានពន្លឺគោម និងពន្លឺចង្កៀងជាដើមជាទាន ដើម្បីសម្រេចនូវចក្ខុ៥
យ់ាងមានទិព្វចក្ខុជាដើម ។
កំណើត៤យ៉ាង
១. អណ្ឌជៈ = សំដៅយកសត្វទាំងឡាយណា
ដែលអាស្រ័យក្នុងស៊ុតហើយចោះទំលាយសំបកស៊ុតចេញមក ដូចជា សត្វចាប សត្វលលក មាន់ ទា ជាដើម
២. ជលាពុជៈ = សំដៅយកសត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេឬម្តាយដូចជា
សត្វមនុស្ស គោ ក្របី ឆ្កែ ឆ្មា ជាដើម ។
៣ . សំសេទជៈ = សំដៅយកសត្វទាំងឡាយណា ដែលកើតពីត្រីស្អុយ សាកសព ឬ ក្នុង
វត្ថុជូរផ្អូម ដូចជា សត្វដង្កូវជាដើម ។
៤ . ឧបបាតិកៈ = សំដៅយកសត្វទាំងឡាយណា ដែលកើតឡើងឯងៗ ដូចជាទេវតា នរក ប្រេត
ជាដើម ។
0 comments:
Post a Comment