Tuesday, November 18, 2014

បាលីគាថា

               
                    បាលីគាថា
​        មនោបុព្វង្គមា ធម្មា ​           មនោសេដ្ឋា មនោមយា
​        មនសា ចេ បទុដ្ឋេន    ​        ភាសតិ វា ករោតិ វា
​        តតោ​នំ ទុក្ខមន្វេតិ             ចក្កំវ វហតោ បទំ
​        ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុតសម្រេចមកពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី (ក៏អាក្រក់ដែរ)​។
        មនោបុព្វង្គមា ធម្មា            មនោសេដ្ឋា មនោមយា
        មនសា ចេ បសន្នេន           ភាសតិ វា ករោតិ វា
        តតោ នំ សុខមន្វេតិ           ឆាយាវ អនុបាតិនី ។
        ធម៌ទាំងឡាយមានចិត្តជាប្រធាន  មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី (ក៏ល្អទាំងអស់) ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តីសុខរមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោសដែលអន្ទោលតាមប្រាណ យ៉ាងដូចោ្នះឯង ។
        អក្កោចិ្ឆ មំ អវធិ មំ             អជិនិ មំ អហាសិ មេ
        យេ ច តំ ឧបនយ្ហន្តិ           វេរំ តេសំ ន សម្មតិ ។
        អក្កោចិ្ឆ មំ អវធិ មំ             អជិនិ មំ អហាសិ មេ
        យេ ច តំ នូបនយ្ហន្តិ           វេរំ តេសូ បសម្មតិ ។
        ជនទាំងឡាយណា ចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានចេរអញ អ្នកនោះបានវាយអញ អ្នកនោះបានឈ្នះអញ អ្នកបានលួចរបស់អញ  ពៀរវេរារបស់ជនទាំងឡាយនោះ នឹងមិនស្ងប់រម្ងាប់ឡើយ ឯជនទាំងឡាយណា មិនចូលទៅចងសេចក្តីក្រោធខឹងនោះទុក យ៉ាងនេះថា អ្នកនោះបានចេរអញ អ្នកនោះបានវាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចទ្រព្យរបស់អញ ពៀរវេរារបស់ជនទាំងឡាយនោះ នឹងស្ងប់រម្ងាប់បាន ។
        ន ហិ វេរេន វេរានិ             សម្មាន្តីធ កុទាចនំ
        អវេរេន ច សម្មានិ្ត             ឯស ធម្មោ សនន្តនោ ។
        ក្នុងកាលណាៗ ក៏ដោយ ធម្មតាពៀរទាំងឡាយ ក្នុងលោកនេះ មិនដែលស្ងប់រម្ងាប់ ដោយការចងពៀរឡើយតាមការពិត ពៀរទាំងឡាយតែងស្ងប់់រម្ងាប់ ដោយការមិនចងពៀរ នេះជាធម៌ចាស់ មានយូរណាស់មកហើយ ។
        បរេ ច ន​ វិជានន្តិ              មយមរត្ថ យមាម សេ
        យេ ច តក្ថ វិជានន្តិ            តតោ សម្មាន្តិ មេធគា ។
  ពួកជនដទៃទៀត មិនដឹងច្បាស់ថា ពួកយើងទាំងអស់គ្នា កំពុងតែត្រដួស នៅក្នុងទីប្រជុំសង្ឃនេះ ឯជនទាំងឡាយណា នៅក្នុងទីប្រជុំសង្ឃនោះ ដឹងច្បាស់យ៉ាងនោះ សេចក្តីវិវាទទាស់ទែគ្នា នឹងស្ងប់រម្ងាប់បានព្រោះពួកជនទាំងនោះ ។
        សុភានុបស្សឹ វិហរន្តំ           ឥន្រ្ទិយេសុ អសំវុតំ
        ភោជនម្ហិ អមត្តញ្ញុំ             កុសីតំ ហឹនវីរិយំ
        តំ វេ បសហតី មារោ           វាតោ រុក្ខំវ ទុព្វលំ ។
        អសុភានុបស្សឹ វិហរន្តំ         ឥន្រ្ទិយេសុ សុសំវុតំ
        ភោជនម្ហិ ច​ មត្តញ្ញុំ            សទ្ធំ  អារទ្ធវីរិយំ
        តំ វេ នប្បសហតិ មារោ       វាតោ សេលំវ ទុព្វលំ ។
        មាររមែងបៀតបៀនបុគ្គល ដែលឃើញតាមអារម្មណ៌ ថាល្អមិនសង្រួមក្នុងឥន្រ្ទយ
ទាំងឡាយ មិនស្គាល់ប្រមាណក្នុងភោជនាហារ ខ្ជិលច្រអូស មានសេចក្តីព្យាយាមអន់ថយនោះ បានដោយងាយស្រួល ដូចវាយោបក់បោករំលើងនូវ ដើមឈើដែល (មានឫស) មិនល្អយ៉ាងនោះឯង តែមារមិនអាចបៀតបៀនបុគ្គលដែលពិចារណាឃើញតាមអារម្មណ៌ថា មិនល្អ សង្រួមក្នុងឥន្រ្តយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជនាហារ មានសទ្ធា មានសេចក្តីព្យាយាមល្អហើយនោះ បានឡើយ ដូចជាវាយោបក់បោកថ្មភំ្នតាន់ឱ្យបាក់បែក មិនបាន យ៉ាងនោះឯង ។
        អនិក្កសាវោ កាសាវំ            យោ វត្តំ បរិទហេស្សតិ
        អមេតោ ទមសច្ចេន           ន សោ កាសាវមរហតិ
        យោ ច វន្តកសាវស្ស         សីលេសុ សុសមាហិតោ
        ឧបេតោ ទមសច្ចេន           ស វេ កាសាវមរហតិ ។
        បុគ្គលណា មិនមែនជាអ្នកមានកិលេស ដូចជាទឹកអម្ចត់ប្រាសចេញហើយ មិនមានទមៈ និងសច្ចៈ គ្រងនូវសំពត់កាសាវពស្រ្ត បុគ្គលនោះ មិនសមគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវពស្រ្តឡើយ ឯបុគ្គលណា មានកិលេសដូចជាទឹកអម្ចត់ប្រាសចេញហើយ តម្កល់ខ្លួនបានល្អហើយ នៅក្នុងសីលទាំងឡាយ មានទមៈនិងសច្ចៈ បុគ្គលនោះទើបសមគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវស្រ្ត ។
​        អសារេ សារមតិនោ ​          សារេ ច អសារទស្សិនោ
        តេ សារំ នាធិគច្ឆន្តិ            មច្ឆាសង្កប្បគោចរា
        សារព្ចា សារតោ ញត្វា        អសារព្ចា អសារតោ
        តេ សារំ អធិគច្ឆន្តិ             សម្មាសង្កប្បគោចរា ។
ជនទាំងឡាយណា មានការសម្គាល់ក្នុងរបស់ដែលមិនមានសារៈថា មានសារៈ យល់ឃើញក្នុងរបស់ដែលមានសារៈថាមិនមានសារៈ ជនទាំងឡាយនោះមានតែការត្រិះរិះខុសជាគោចរ នឹងមិនបានសម្រេចនូវធម្មសារៈឡើយ ឯជនទាំងឡាយណា ដឹងនូវរបស់ដែលមានសារៈ ដោយហេតុដែលមានសារៈ ដឹងនូវរបស់ដែលគ្មានសារៈ​ដោយហេតុដែលគ្មានសារៈ ជនទាំងឡាយនោះ​ ជាអ្នកមានសេចក្តិត្រិះរិះត្រូវជាគោចរ នឹងបានសម្រេចនូវធម្មសារៈ ។
         យថា អាគារំ ទុច្ឆន្នំ         វុដ្ឋិ សមតិវិជ្ឈតិ
        ឯវំ អភាវិតំ ចិត្ត                រាគោ សមតិវិជ្ឈតិ ។
        យថា អាគារំ សុច្ឆន្នំ           វុដ្ឋិ ន សមតិវិជ្ឈតិ
        ឯវំ សុភាវិតំ ចិត្តំ               រាគោ ន សមតិវិជ្ឈតិ ។
      តំណក់ទឹកភ្លៀងតែលេចស្រោចនូវផ្ទះ ដែលគេប្រក់ដំបូលមិនជិតល្អយ៉ាងណា រាគៈតែងចាក់ទម្លុះនូវចិត្ត ដែលបុគ្គលមិនបានចម្រើនយ៉ាងនោះដែរ តំណក់ទឹកភ្លៀង មិនអាចលេចស្រោចនូវផ្ទះ ដែលគេប្រក់ជិតដោយល្អយ៉ាងណារាគៈ ក៏មិនអាចនឹងចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានចម្រើនដោយល្អហើយ ក៏យ៉ាងនោះដែរ ។


0 comments:

Post a Comment